ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក មុយ បញ្ញា​រិទ្ធ មេ​គយ​ច្រក​ទ្វេភាគី​ព្រំដែន​ដា គាប​យក​លុយ​ក្រោម​តុ លើ​តុ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​តូចធំ ដឹក​ជញ្ជួន តំឡូង​មី ទៅ​វៀតណាម ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចូល​មក​ខ្មែរ​យ៉ាង​គំហុក !
Sat,23 November 2024 (Time 06:56 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 75នាក់)

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ភូមិ​ដា​កណ្តាល ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​7​ដើម ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​ដោយឡែក​មេៗ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មិន​ហ៊ាន​ប៉ះពាល់​លោក មុយ បញ្ញា​រិទ្ធ ទាល់តែសោះ ដោយសារ​លោក មុយ បញ្ញា​រិទ្ធ មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ហើយ​ទុកឲ្យ​លោក មុយ បញ្ញា​រិទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ហេតុនេះហើយ​ទើប​លោក មុយ បញ្ញា​រិទ្ធ សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​ឆាប់រហ័ស ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ដា ជំនួស​លោក យឹម វណ្ណៈ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក មុយ បញ្ញា​រិទ្ធ បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក មុយ បញ្ញា​រិទ្ធ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ​។​

​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី​ដា បង់ពន្ធ​ប្រមាណ​45​ទៅ​50​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក មុយ បញ្ញា​រិទ្ធ យ៉ាង​ត្រជាក់ចិត្ត​តែម្ដង​។​

​ចំណែក​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​ដា ត្រូវ​លោក មុយ បញ្ញា​រិទ្ធ គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​ចិត្ត ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ជា​មួយ​លោក​លោក មុយ បញ្ញា​រិទ្ធ នោះទេ​។​

​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​ដា បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​នាំចេញ​ទៅ​ស្រុក​យួន ដូចជា តំឡូង​មី ជ័រកៅស៊ូ​ស្អុយ អុស​ដើម​កៅស៊ូ ធ្យូង និង​កសិផល​ផ្សេងៗ​ចេញ​ទៅ​ស្រុក​យួន​ក៏​ជា​ប្រភព​ចំណូល​របស់​លោក មុយ បញ្ញា​រិទ្ធ ផងដែរ​។​

​ដូច្នេះ​ហើយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មេៗ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បណ្ដោយ​ឲ្យ​លោក មុយ បញ្ញា​រិទ្ធ សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ជា​បន្តបន្ទាប់​។​

​ជាក់ស្ដែង​ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ទ្វេភាគី​ដា ត្រឹម​មួយ​រយៈពេល​ខ្លី គឺ​លោក មុយ បញ្ញា​រិទ្ធ ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទល់​តែ​សោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ