ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ម៉ូតូ​អត់​ពន្ធ​ជាច្រើន​គ្រឿង​ឬ​បង់ពន្ធ​មិន​គ្រប់​កំពុង​នាំ​ចូល​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​បឹង​ត្រកួន​យ៉ាង​គគ្រឹក​គ្រេង​ក្រោម​ការត្រួតត្រា​របស់​មេគ​យ​លោក កែវ សារ៉ាត់​
Sat,23 November 2024 (Time 06:10 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 62នាក់)

សេចក្តីរាយការណ៍​បានឲ្យដឹងថា ច្រក​បឹន​ត្រកួន​ស្ថិត​ក្នុង​ស្រុកថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ ជា​រៀងរាល់ថ្ងៃ​កំពុង​បង្កើត​បទល្មើស​យ៉ាងសកម្ម ក្រោម​ការត្រួតត្រា​របស់​មេ​គយ​លោក កែវ សារ៉ាត់​។ ប្រភព​បន្ថែមថា ម៉ូតូ​ថៃ​ត្រូវបាន​ដឹក​ជញ្ជូន​ដាក់​លើ​រថយន្ត រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​ឆ្លងកាត់​ច្រកព្រំដែន​បឹង​ត្រកួន ដែល​គេ​ដឹង​ថា​ម៉ូតូ​ទាំងនោះ​បង់ពន្ធ​មិន​គ្រប់ ឬ​មួយ​ចំនួន​មិន​បង់ពន្ធ​តែម្ដង​។ សកម្មភាព​បែប​នេះ​គេ​សង្កេត​ឃើញ​កើតមាន​ជា​រៀងរាល់ថ្ងៃ​។ ជា​ពិសេស​ម៉ូតូ​ស៊េរី​ទំនើប​និង​ម៉ូតូ​ធំៗ​ភាគច្រើន​គឺ​មិន​បាន​បង់ពន្ធ​នោះទេ​។​

​ប្រភព​រាយការណ៍​ថា បើ​គ្មាន​ការ​ត្រូវ​រើស​ឃុបឃិត​ពី​ប្រធាន​គយ លោក កែវ សារ៉ាត់ ទេ ម៉ូតូ​ថៃ​ទាំងនោះ​មិន​អាច​ឆ្លងដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​បាន​ឡើយ​។ ក្រៅពីនេះ​គេ​សង្កេតឃើញ​មាន​ទំនិញ​ខូច​គុណភាព នៅតែ​បន្ត​នាំ​ចូល​ជា​រៀងរាល់​ថ្ងៃ​ដដែល​។ ប្រជាពលរដ្ឋ​សង្កេត​ឃើញ​តែ​សមត្ថកិច្ច ដុត​បំផ្លាញ​សាច់​បង្កក​ខូច​គុណភាព​រាប់សិប​តោន​ក្នុង​១​សប្តាហ៍ៗ​មិន​ដែល​ខកខាន​នោះ​ឡើយ​។ សំណួរ​របស់​ប្រជាពលរដ្ឋ​នៅ​កណ្ដាល​ផ្ទៃ​ប្រទេស បាន​ចោទសួរ​ថា តើ​ទំនិញ​ខូច​គុណភាព​ដូច​ជា​សាច់​បង្កក​, ជើងមាន់​ជើង​ទា​, គ្រឿង​ក្នុង​ជ្រូក​បង្កក​ខូច​គុណភាព ចូល​តាម​ច្រក​ណា ហេតុអ្វី​បានជា​សមត្ថកិច្ច​ច្រកព្រំដែន មិន​បង្ក្រាប​? ប្រភព​បាន​រាយការណ៍​ឲ្យដឹងថា គ្រាន់តែ​ច្រកព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ស​ម​ត្ថ​កិច្ច​ជំនាញ​គយ​មាន​សិទ្ធិ​បើក​ច្រក​ឲ្យ​ទំនិញ​ខូច គុណភាព​ចូល​រាល់​យប់​។​

​ប្រភព​បានឲ្យដឹងថា ក្រៅ​ពី​ទំនិញ​ខូច​គុណភាព​ដែល​ជា​ប្រភេទ​សាច់​បង្កក​និង​គ្រឿងក្នុង​ជា​ដើម​នោះ ក្រុម​ឈ្មួញ​គ្រា​ក់ៗ​នៅតែ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​បឹង​ត្រកួន​។ ការ​ដែល​ពួក​ឈ្មួញ​ទាំងនោះ​អាច​ដឹក​ជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ គឺ​មាន​ការឃុបឃិត​បិទ​ភ្នែក ជាមួយ​ក្រុម​មន្ត្រី​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ និង​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ បោះ​ទីតាំង​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ផងដែរ​។ តាម​ច្រករបៀង ក្បែរៗ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន នៅតែ​មាន​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​គេច​ពន្ធ ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​លោក កែវ សារ៉ាត់ មេ​គយ​ច្រក​បឹង​ត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។​

​ប្រភព​ឃើញ​ផ្ទាល់​ភ្នែក​អះអាងថា ម៉ូតូ​ស៊េរី​ទំនើប​មាន​ដូចជា​ម៉ាក​ហុងដា​ស្កូ​ពី​, ម៉ូតូ​ដែល​មាន​ស៊ីឡាំង​ធំ និង honda 125cc ជា​ប្រភេទ​ម៉ូតូ​ត្រូវប៉ាន់​បំផុត​នៅក្នុង​ប្រទេស ដែល​ពួក​ឈ្មួញ​កំពុង​នាំ​ចូល​តាម​ច្រកព្រំដែន​បឹង​ត្រកួន​។ ប្រភព​បាន​បន្ថែមថា ម៉ូតូ​ភាគច្រើន​ដែល​ប្រើប្រាស់​នៅ​លើ​បណ្ដា​ខេត្ត​ភាគ​ខាងលិច រួម​ទាំង​ក្រុង​វ​ភ្នំពេញ​ផង មិន​មាន​ការបង់ពន្ធ​ត្រឹមត្រូវ​ក៏​ដោយសារ​តែ​ការនាំ​ចូល​តាម​ច្រក​បឹង​ត្រកួន​នេះឯង​។ ប្រភព​បាន​រាយការណ៍​ថា គេ​អាច​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​ជា​រៀងរាល់ថ្ងៃ ចំពោះ​សកម្មភាព​នៃ​ការនាំ​ម៉ូតូ​បង់ពន្ធ​មិន​គ្រប់​ឬ​មិន​បង់ពន្ធ​តែម្ដង តាម​ច្រក​បឹង​ត្រកួន​នេះឯង​។​

​ក្រៅ​អំពី​ម៉ូតូ​មិន​បង់ពន្ធ​ទាំងនោះ ក៏​នៅ​មាន​ទំនិញគេចពន្ធ​ចូល​តាម​ច្រកព្រំដែន​បឹង​ត្រកួន​នេះ ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ បញ្ហា​ម៉ូតូ​មិន​បង់ពន្ធ​នេះ វា​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ផ្អែម​របស់លោក កែវ សារ៉ាត់ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​ស្ថាប័ន​មួយចំនួន​ទៀត នៅ​ច្រក​ព្រំដែន​បឹង​ត្រកួន​នេះ​។ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ហាក់ដូចជា​ធ្វើ មិនដឹងមិនឮ ចំពោះ​បញ្ហា​ដែល​ជា​ចំណុច​អសកម្ម​កំពុង​កើតឡើង​នៅ​ច្រកព្រំដែន​បឹង​ត្រកួន នេះ​។ ដូច្នេះ​វា​កាន់ តែ​ផ្តល់ឱកាស​ឲ្យ​លោក កែវ សារ៉ាត់ បិទ​ភ្នែក​ផ្ដល់ឱកាស​ឲ្យ​ពួក​ឈ្មួញ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើប​ពី​ប្រទេស​ថៃ​ដោយ​សេរី​។ ប្រជាពលរដ្ឋ​ដែល​ឃើញ​ទិដ្ឋភាព​នេះ​បាន​ត្រឹម​នាំគ្នា​ឆ្ងល់​ថា ហេតុអ្វី​បានជា​លោក​គយ កែវ សារ៉ាត់ មាន​អំណាច​ខ្លាំង​ម្ល៉េះ​ក្នុង​ការអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ម៉ូតូ​ចូល​ដល់​មិន​បង់ពន្ធ​ឬ​បងពន្ធ​មិន​គ្រប់​ដូច​សព្វថ្ងៃនេះ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ