ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ក្រុមហ៊ុន​ផលិត​បារី​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.!
Mon,11 November 2024 (Time 12:23 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 58នាក់)

ខេត្តតាកែវ ៖ មហាជន​និង​អង្គការ​សង្គម​ស៊ីវិល មាន​ការសង្ស័យ​ចំពោះ​ទីតាំង​រោងចក្រ​ផលិត​បារី​មួយ​កន្លែង​ឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.​ស្ថិតនៅក្នុង​ភូមិ កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ថា​ជា​ទីកន្លែង​ផលិត​បារី ដែល​ស្រប​ច្បាប់ របស់​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស​ត្រូវ​មានការ​អនុញ្ញាត​ចេញពី​ក្រសួង​ឧស្សាហកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ត្រូវបាន​នាំចេញ​ទៅ​បរទេស ដែកមាន​ព្រំប្រទល់​ជាប់​និង​ខេត្តតាកែវ ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​។​

​កន្លង​មក​អង្គភាព​អ្នកសារព័ត៌មាន ជាច្រើន​បាន​ចុះផ្សាយ ជា​បន្តបន្ទាប់ ពីមួយ​ទៅមួយ ក្នុង​ការជំរុញ​ឲ្យ​មន្ទីរការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឆ្លើយបំភ្លឺ ចំពោះ​ទីតាំង​របស់​ក្រុមហ៊ុន​ខាងលើ​គឺជា​កន្លែង​ផលិត​បារី​ស្របច្បាប់ ក្តី តែ​គ្រាន់តែ​ជា​រនាំង​បិទបាំង បង្កើន​ផលិត​សារធាតុ​ញៀន និង​ផ្លាក​យីហោ ផ្សេងៗ ជាច្រើន ។​

​បើ​យោង​ទៅតាម​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ម៉ាក ចំនួន​ផលិតផល និង​ឈ្មោះ​ក្រុមហ៊ុន​ទៅតាម​ការផ្ដល់ជូន​មាន​ចំនួន​កំណត់​ជាក់លាក់​នៃ​ក្រុមហ៊ុន​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ និង​ចាំបាច់​ត្រូវតែ​ផ្ដល់​ជូន​ទៅ​តាម​ចំនួន​ដែល​បាន​សុំ​ពី​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​អនុវត្ត​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។​

​ផ្អែក​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​នាយកដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ដល់ជូន​នូវ​តម្លៃ និង​ផលិតផល​បាន​កំណត់​ត្រូវ​តែ​ការបង់ពន្ធ​ទៅតាម​ម៉ាក​នីមួយៗ ដែល​ត្រូវបាន​ចុះបញ្ជី​ក្រោម​ស្លាក​យីហោរ ឬ​ប្រភេទ​ផលិតផល​។​

​ទាក់ទង​ចំពោះ​ការផលិត​ទៅនឹង​វត្ថុធាតុដើម​ទ​តាម​ស្តង់ដា និង​បទដ្ឋាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​បាន​កំណត់​នូវ​មុខរបរ​របស់​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​ដែល​មាន​ទំហំ​នៃ​មូលធន​ដែល​បាន​កំណត់​ដោយ​ច្បាប់​ថា​ត្រូវ​បាន​ចែង​ក្នុង​មូលដ្ឋាន​នៃ​ច្បាប់ និង​ធ្វើ​ការផលិត​នូវ​ផលិតផល​ទាំងអស់​ឲ្យស្រប​តាម​ស្តង់ដា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​គោលការណ៍​មួយ​ចំនួន​នៃ​ស្តង់ដា​អន្តរជាតិ​។​

​រោងចក្រ​ផលិត​បារី​មួយ​កន្លែង​នេះ កំពុង​ទទួល​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្លាយជា​កន្លែង​ស្តុក​បារី ក្នុង​ការបញ្ជូន​ទៅ​ចែកចាយ​នៅ​ប្រទេស​វៀតណាម ។​
​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹមថា ឯកឧត្តម វី សំណាង អភិបាលខេត្ត​តាកែវ និង ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ សូមមេត្តា​ចាត់វិធានកា​រណ៍ ចាត់​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យ​ចំពោះ​ទីតាំង​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។
​ប្រជាពលរដ្ឋ ស្នើសុំ​ដល់​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សូម​មេត្តា​ចាត់​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យ​ចំពោះ​ទីតាំង​ខាងលើ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ