ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
បទល្មើស​នេសាទ​គ្រប់​ទីកន្លែង​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ ល្បី​ថា​គ្រប់គ្រង​ដោយ​លោក សុខ ឡេះ តើ​លោក​អភិបាលខេត្ត វ៉ី សំណាង លោក​ជ្រាប​ទេ​ទាន !?
Wed,09 October 2024 (Time 03:02 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 173នាក់)

បទល្មើស​នេសាទ ចាប់ផ្ដើម​ហើយ នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តតាកែវ ដូចជា​ស្រុក​អង្គរ​បុរី​, បុរី​ជលសារ លឺ​ល្បី​ថា​ក្រោម​ការចាត់ចែង​របស់​លោក សុខ ឡេះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ ។ វា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​លោក សុខ ឡេះ ទេ ពីព្រោះ​ច្រើន​ជំនាន់​អភិបាល ខេត្ត​មក​ហើយ​ដែល​លោក​សុខ ឡេះ ជា​អ្នក​បោះ​មេ អំពី​បញ្ហា​បទល្មើស​នេសាទ​។ ឮ​គេ​ខ្សឹបខ្សៀវ​ថា បាន​ចំណូល​ច្រើន​គួរសម​។ សូម​លោក វ៉ី សំណាង អភិបាលខេត្ត ដែល​ទើប​ចូលកាន់​តំណែង ដាក់​ការសង្ស័យ​ផង​ទាន !

​ប្រភព​រាយការណ៍​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ រីក​ព្រោងព្រាត នៅលើ​ផ្ទៃ​ទឹក ក្នុងស្រុក​បុរី​ជលសារ​។ បទ ល្មើស​ដែលមាន​ខ្នងបង្អែក​ពី​សមត្ថកិច្ច​ជំនាញ និង​មេ ខ្លោង​ចាត់ចែង​ត្រឹមត្រូវ ហាក់ដូចជា​មិន​ទទួលបាន​ការចាប់អារម្មណ៍ ពី​អាជ្ញាធរ​ដែនដី​ស្រុក​បុរី​ជលសារ ក៏​ដូច ជា​រដ្ឋបាល​ខេត្ត​តាកែវ រួម​ទាំង​សមត្ថកិច្ច​ជំនាញ ក៏ដូចជា​អាជ្ញាធរ​ដែនដី បិទ​ភ្នែក​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ទ ល្មើស​នេសាទ​អណ្ដែត​ពេញ​ផ្ទៃ​ទឹក សូម្បីតែ​នៅ​ក្រោយ​រដ្ឋបាល​សាលាស្រុក​បុរី​ជលសារ ក៏​គេ​សង្កេតឃើញ​មាន​បទល្មើស​នេសាទ​អណ្ដែត​ពេញ​ផ្ទៃ​ទឹក​ដែរ​។​

​ពលរដ្ឋ​ប្រកប​រប​នេសាទ​ស្របច្បាប់​បាន​ប្រាប់ឲ្យដឹង​ថា មាន​បទល្មើស​នេសាទ​ខុសច្បាប់​ព្រោងព្រាត​លើ​ផ្ទៃ​ទឹក​ដែល​បានដាក់រ​បាំង​ណរ​រ៉ាវ ឫ​ហៅថា របាំង​ឈឹប ដែល​មាន​ក្រឡា​ញឹក​ជា​ការធ្វើឲ្យកូន​មច្ឆជាតិ​គ្រប់​ប្រភេទ រង​នូវ​ការវិនាស​ហិនហោច​ផុត​ពូជ ជា​បណ្ដើរៗ​ហើយ​។

​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា ការដាក់រ​បាំងសាច់​ក្រ​ឡា​ញឹក​បាន ព្រោះ​មាន​មន្ត្រី​ធ្វើការ​នៅ​ស្ថាប័ន​ប្រដាប់អាវុធ​នៅ​ខេត្តតាកែវ នៅ​ពីក្រោយ​ជា​អ្នក​រត់ការ ទើប​ហ៊ាន​បែបនេះ ហើយ​បើ​មិនមែន​ជា​បក្ស ពួកគេ​ទេ សូម្បី​តែរ​កលៀស រក​ខ្ចៅ​ក៏​មិន​បាន​ផង​។ បើ​តាម​ប្រភព​ថា បុរស​ម្នាក់​នោះ​ឈ្មោះ សុខ ឡេះ ជា​អ្នក រកស៊ី​គួ​កជេរ​បទល្មើស​នេសាទ​នៅ​ទូទាំង​ខេត្ត​តាកែវ ។ ប្រភព​បាន​បន្តទៀតថា បើ​បណ្ដោយ​ឲ​មាន​ការដាក់​របាំង​ក្រឡា​ល្អិត​បែប​នេះ​បន្ត​ទៀត ច្បាស់​រលាយ​អស់​ហើយ​ធនធាន​មច្ឆជាតិ ។

​ប្រភព​បាន​បន្ថែមថា មិនមែន​ត្រឹម តែ​អាជ្ញាធរ​ដែនដី​នោះទេ​ដែល​ត្រូវ​លោក​សុខ ឡេះ ដើរ តួ​សម្របសម្រួល​ដើម្បី​មិន​ឲ្យ​លេចឮ​ដល់​អ្នកដទៃ ក្នុង​នោះ​សូម្បី​តែ​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ជលផល​,​ក៏ដូចជា​មន្ទីរ​កសិកម្ម ក៏​មិន​ឃើញ​មាន​ចំណាត់ការ​ចំពោះ​បញ្ហា​បទល្មើស​នេសាទ​នៅ​ស្រុក​បុរី​ជលសារ​នេះដែរ​។ បទល្មើស​នេសាទ​ទាំងនេះ​សូម្បី​តែ​មន្ត្រី​នៅ​ដែន​អភិរក្ស​ក៏​ទទួលស្គាល់ថា មាន​កើត​នៅ​ខាង ក្រោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ព្រោងព្រាត ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ម្ដងណា​ឡើយ​។​

​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត តាកែវ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅ​ខេត្ត​តាកែវ​បាន​ខ្សឹបខ្សៀវ​ថា លោក​សុខ ឡេះ គឺជា​តួឯក​ដ៏​សំខាន់​ក្នុង​ការសម្របសម្រួល​ដើម្បី ឲ្យមាន​បទល្មើស​នេសាទ​នៅក្នុង​ខេត្ត​តាកែវ​ទាំងមូល ។ មិន​ថា​តែ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះ​ទេ នៅ​ស្រុក​ផ្សេង ទៀត​ដូចជា​កោះអណ្ដែត​,​អង្គរ​បុរី​...​ក៏​លោក​សុខ ឡេះ ជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ​នេះ​។ ជាង​នេះ​ទៅ ទៀត​គឺ​មិនមែន​ទើបតែ​ឆ្នាំ​នេះ​ទេ សូម្បី​តែ​ឆ្នាំមុនៗ​រាប់សិប​ឆ្នាំ​មកហើយ គឺ​ក្រោម​ការគ្រប់គ្រង​ដឹកនាំ បែងចែក​ផលប្រយោជន៍​របស់​លោក សុខ ឡេះ​។ គេ​មិនដឹងថា​តើ​លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ ដែល​ទើបតែ​មក កាន់តំណែង​ថ្មីៗ​បានដឹង​រឿង​នេះ​ដែរ​ឬ​យ៉ាងណា​នោះទេ​? ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ