ស្វាយរៀង ÷ ប្រភពសិទ្ធនិងលោក រស់ ភឿន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធនៅជិតចំណុចខ្សែបន្ទាត់ព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០៣ នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តឈ្មួញវៀតណាមឆ្លងដែនមកដឹកទៅប្រទេសវៀតណាម យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅវៀតណាមតាមច្រកនេះបានកើតឡើងនៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទើបពួកឈ្មួញហ៊ានធ្វេអ្វីៗ តាមអំពើចិត្ត។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យដឹកទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុងមួយថ្ងៃៗ ចាប់ពី០៥ ទៅ ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងទៀតគេបង្កប់ខាងក្នុងទៃបិទជិតហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តឈ្មួញវៀតណាម និងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឡានដឹកទំនិញចំណុះ៤៥តោន ទៅ ៥០តោន ចូលសំចតផ្ទេរទំនិញនៅច្រករបៀងសំយ៉ោង បន្ទាប់មកក៏មានរថយន្តវៀតណាម និងត្រាក់ទ័សណ្តោងរ៉ឺម៉ក មកផ្ទេរដឹកឆ្លងដែនចូលទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥:៣០នាទីល្ងាច រហូតដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណាមកត្រួតពិនិត្យរំខានឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ