ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​តើលោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ បាន​ជ្រាប​ដែរ ឬទេ​? បទល្មើស​នេសាទ​គ្រប់​ប្រភេទ​មានរ​បាំង​ល្បៃ​មុង​ខុសច្បាប់​ពេញ​លើ​ផ្ទៃ​ទឹក កំពុងតែ​រីក​បង្អួត អាជ្ញាធរ​និង​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក​បុរី​ជលសា​
Thu,10 October 2024 (Time 10:15 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 182នាក់)

ខេត្តតាកែវ ៖ តាម​ប្រភព​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ បាន​អោយ​សារព័ត៌មាន​ដឹងថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ កំពុង​រីក​បណ្ដែត​នៅលើ​ផ្ទៃ​ទឹក បង្អួត​អាជ្ញាធរ​និង​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​បុរី​ជលសា ខេត្តតាកែវ បទល្មើស​ដែល​មាន​ខ្នងបង្អែក​រឹងមាំ ពី​សមត្ថកិច្ច​ជំនាញ និង​មេខ្លោង​ហាក់ដូចជា​មិន​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​អាជ្ញាធរ​ដែនដី​ស្រុក​បុរី​ជលសារ ក៏ដូចជា​រដ្ឋបាលខេត្ត តាកែវ​នោះឡើយ​។ រួម​ទាំង​សមត្ថកិច្ច​ជំនាញ ក៏ដូចជា​អាជ្ញាធរ​ដែនដី បិទ​ភ្នែក​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ទ​ល្មើស​នេសាទ អណ្ដែត​ពេញ​លើ​ផ្ទៃ​ទឹក សូម្បីតែ​នៅ​ក្រោយ​រដ្ឋបាល​សាលា ស្រុក​បុរី​ជល សារ ក៏​គេ​សង្កេតឃើញ​មាន​បទល្មើស​នេសាទ​អណ្ដែត ពេញ​ផ្ទៃ​ទឹក​ផងដែរ​។​

​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ប្រកប​មុខរប​នេសាទ​ស្របច្បាប់​បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ថា ទោះបីជា​រដូវ​បិទ​នេសាទ​ក៏ ដោយ ក៏មាន​អ្នករ​ករបរ​នេសាទ​ខុសច្បាប់​ព្រោងព្រាត​លើ​ផ្ទៃ​ទឹក​ដែល​បានដាក់រ​បាំង​ណរ​រ៉ាវ ឫ​ហៅថា របាំង​ឈឹប ដែល​មាន​ក្រឡា​ញឹក​ដែល​នាំ​ឲ្យ​មហន្តរា​យកូន​មច្ឆជាតិ​គ្រប់​ប្រភេទ​រង​នូវ​ការវិនាស​ហិនហោច​ផុត​ពូជ ជា​បណ្ដើរៗ​ហើយ​។ ប្រភព​បាន​បន្ត​អោយដឹងថា ការដាក់​សាច់​ក្រឡា​ញឹក​បាន ព្រោះ​មាន​មន្ត្រី​ធ្វើការ​នៅ​ស្ថាប័ន​ប្រដាប់អាវុធ​នៅ​ខេត្តតាកែវ នៅ​ពីក្រោយ​ខ្នង ជា​អ្នក​រត់ការ​ទើប​ហ៊ាន​ធ្វើ បែបនេះ ហើយ​បើ​មិនមែន​ជា​បក្ស ពួកគេ​ទេ សូម្បី​តែរ​កលៀស រក​ខ្ចៅ​ក៏​មិន​បាន​ផងដែរ​។ បើ​តាម​ប្រភព​បាន​ខ្សឹប​ថា បុរស​ម្នាក់​ឈ្មោះ សុខ ឡេះ ជា​អ្នក​រត់​ការបង់​សួយ​សារ​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​តាកែវ​។​

​ប្រភព​បាន​បន្តទៀតថា បើ​បណ្ដោយ​អោយ​មាន ការដាក់រ​បាំង​ក្រឡា​ល្អិត​បែបនេះ​បន្តទៀត ច្បាស់​ជា​រលាយ​អស់​ហើយ​ធនធាន​មច្ឆជាតិ ។ ប្រភព​បាន​បន្ថែមថា មិនមែន​ត្រឹម តែ​អាជ្ញាធរ​ដែនដី​នោះទេ​ដែល​ត្រូវ​លោក សុខ ឡេះ ដើរតួរ​សម្របសម្រួល​ដើម្បី​មិន​ឲ្យ​លេចឮ​ដល់​អ្នកដទៃ ក្នុង​នោះ​សូម្បី​តែ​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ជលផល​,​ក៏ដូចជា​មន្ទីរ​កសិកម្ម ក៏​មិន​ឃើញ​មាន​ចំណាត់ការ​ចំពោះ​បញ្ហា​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះដែរ​។ បទល្មើស​នេសាទ​ទាំងនេះ​សូម្បី​តែ​មន្ត្រី​នៅ​ដែន​អភិរក្ស​ក៏​ទទួលស្គាល់ថា មាន​កើត​នៅ​ខាង ក្រោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ព្រោងព្រាត ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ម្ដងណា​ឡើយ​។​

​ហេតុ​ដូច្នេះ​ទើប​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ ស្នើ​ដល់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តតាកែវ គួរ​ពិនិត្យ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​បែប​ពុករលួយ​បណ្តោយ​អោយ​មាន​បទល្មើស​ពេញ​លើ​ផ្ទៃ​ទឹក​មិន​ព្រម​បង្ក្រាប​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅ​ខេត្ត​តាកែវ​បាន​ខ្សឹបខ្សៀវ​ថា លោក សុខ ឡេះ គឺជា​តួឯក​ដ៏​សំខាន់​ក្នុង​ការសម្របសម្រួល​ដើម្បី​ឲ្យមាន​បទល្មើស​នេសាទ នៅក្នុង​ខេត្ត​តាកែវ​ទាំងមូល​។ ករណី​នេះ​មិនថាតែ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះ​ទេ នៅ​ស្រុក​ផ្សេង ទៀត​ដូចជា​៖​កោះអណ្ដែត​,​អង្គរ​បុរី​…​ក៏​លោក សុខ ឡេះ ជា​អ្នកដើរ​យ៉ាងសំខាន់​ក្នុង​ការកសាង​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ​នេះ​។ ជាងនេះទៅទៀត​គឺ​មិនមែន​ទើបតែ​ឆ្នាំ​នេះ​នោះ​ទេ សូម្បី​តែ​ឆ្នាំមុនៗ​រាប់សិប​ឆ្នាំ​មកហើយ គឺ​ក្រោម​ការគ្រប់គ្រង​ដឹកនាំ បែងចែក​ផល​ប្រយោជន៍ របស់លោក សុខ ឡេះ​។

​គេ​មិនដឹងថា​តើ​លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ​ទើបនឹង​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​នេះ និង​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​និង​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដឹង​បាន​ជ្រាប​រឿង​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?៕ ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​របស់​អង្គភាព​យើងខ្ញុំ​បើសិនជា​មាន​ខុសឆ្គង​ត្រង់​ចំណុច​លើសលួស​លក្ខណៈ​មិន​សមរម្យ​ដល់​សមី​ជន​រូប​ណាមួយ​នោះ​សូម​ប្ដឹង​មក​អង្គភាព​យើងខ្ញុំ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​កែតម្រូវ​តាម​របប​សារព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ