អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ បានរួមគ្នាចូលរួមជាថវិកាផ្ទាល់ខ្លួន សរុបបានចំនួន ១០លានរៀល ប្រគល់ជូនដល់គ្រួសារសព អ្នកគ្រូ មាស មូលី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សឆ្នាំ១៩៨០ខាងលើ គឺតែងតែសាមគ្គីជួយគ្នា ជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ គឺជួយដល់មិត្តដែលជួបការលំបាកហើយខ្វះលទ្ធភាព ជួយដល់អតីតលោកគ្រូអ្នកគ្រូគ្រប់គ្នាដែលលោកកំពុងនៅមានព្រះជន្ម ស្របតាមពាក្យស្លោកធ្វើបុណ្យទាន់ខែភ្លឺ និងស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក" ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ