ភ្នំពេញ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងបនល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូបើកលេងតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងវង់វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ ! សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធផងក៏មិនដឹង ។សូមបញ្ជាក់ឲ្យដឹងថា ទីតាំងបន់ល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូខុសច្បាប់ បើកលេងតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធមិនទាន់ធ្វើការបង្ក្រាប សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធអាចឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំងបងល្បែងស៊ីសងខាងលើនេះ ទើបដើរបញ្ច្រាសទិសពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព 7 ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ករណីបទល្មើសល្បែងជល់មាន់ឆ្នោតឡូតូខុសច្បាប់ បើកលេងតាមប្រព័ន្ធអនឡាញ ឋិតនៅក្នុងភូមិសាស្ត្រភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាល ។ ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះ ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខកើតនៅអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជាចោរលួចចោរប្លន់ចោរឆក់ចោលគាស់ផ្ទះនិងអំពើហិង្សាជាដើម ។ល។សូមរំលឹកថានៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2022 បានកន្លងផុតទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានីទាំង 25 ខេត្តក្រុង ដែលតម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែង ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធស្រុកក្រុមខេត្តណា មិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមស្នើយ៉ាងទទួចដល់លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះផងទាន។អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយតាមវិជ្ជាជីវៈអ្នកសារព័ត៌មានរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលឬស្ថាប័នអង្គភាពមួយណាឡើយ។ សូមអរគុណ!។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ