ខេត្តកណ្ដាល ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូ និងបៀរការ៉ាត់បើកលេងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងស្ថិតនៅសង្កាត់ព្រែកអូរខាងក្រោយវត្តក្រុងតាខ្មៅខេត្តកណ្ដាលកំពុងបើកលេងយ៉ានក៏ព្រឹកគគ្រេងអាណាធិបតេយ្យ ។ គ្មានឃើញអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាប់ឡើយ។ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា:នៅចំណុចខាងក្រៅវត្តព្រែកហូរសង្កាត់ព្រែកហូរក្រុមតាខ្មៅខេត្តកណ្ដាលកំពុងបើកលេងល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូនិងបៀរការ៉ាត់តាមប្រព័ន្ធអនឡាញជាក់ស្ដែងបងប្អូនអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពនៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2023ក៏ឃើញដូចអ្វីដែលមានសេចក្ដីរាយការណ៍ពិតប្រាកដមែន ។ចំណែកលោក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅទោះបីបានទទួលបានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋនិងមហាជនឬអ្នកសារព័ត៌មានយ៉ាងណាក្ដីប៉ុន្តែលោកហាក់ធ្វើព្រងើយកន្តើយមិនរវល់អើពើក្នុងការទប់ស្កាត់និងមានវិធានការបង្ក្រាបឡើយដោយទង្វើបែបនេះគឺផ្ទុយនិងបទបញ្ជាសម្ដេចក្រឡាហោម សខេងអតីតឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។ រាល់បទល្មើសទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបើកភ្លើងខៀវពីអាជ្ញាធរនិងសមត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធទើបមានការបើកលេងល្បែងស៊ីសងបានយ៉ាងរលូនគឺដើម្បីតែលាបសក្ការៈរៀងៗខ្លួនហើយមើលទៅ។គួរបញ្ជាក់ថា:កន្លងមកសម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដោយគ្មានការយោគយល់ឡើយ ដើម្បីធានាបាននៅសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងមហាជនឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។លើសពីនេះទៅទៀតកាលពីថ្ងៃទី 14 ខែកញ្ញា 2022 សម្ដេចក្រឡាហោម សខេងអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតបង្គាប់ការមួយបញ្ជាក់ឲ្យឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធបែរជាទាហានផ្គើនទៅនិងបទបញ្ជាសម្ដេចក្រឡាហោម សខេងទៅវិញ។ហេតុនេះប្រជាពលរដ្ឋនិងមហាជនសូមសំណូមពរដល់លោកគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោកឈឿនសុខចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងលោកសមតុលាមេបញ្ជាការកងរាជរដ្ឋានខេត្តកណ្ដាលសូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យនិងទប់ស្កាត់បង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសងខាងលើនេះផងដែលហ៊ានបើកលេងល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូនិងបៀរការ៉េតតាមប្រព័ន្ធអនឡាញដើម្បីឲ្យស្របគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ។អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយតាមជាជីវៈសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលឬស្ថាប័នអង្គភាពណាមួយឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ