ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
មាន​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឆ្នោត​ឡូតូ​ជល់​មាន់​និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​onljne​ខុស​ច្បាប់​កំពុង​ប្រមូលផ្ដុំ​ក្រុម​អ្នក​មាន​ល្បែង​លេង​យ៉ាង​គគ្រឹកគគ្រេង​និង​អនាធិបតេយ្យ​គ្មាន​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ !
Wed,29 November 2023 (Time 01:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 407នាក់)

ខេត្ត​កណ្ដាល ៖ មាន​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឆ្នោត​ឡូតូ ជល់​មាន់ និង​បៀ​រកា​រ៉ាត់ បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ Onljne ខុសច្បាប់​ពីរ​កន្លែង ក្នុង​តារាង​ប៊ូល​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ជិត​ស្ពាន​ដើម​លាភ ក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ ខណៈ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​មាន​សមត្ថភាព​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ !​។​

​ប្រជាពលរដ្ឋ និង​មហាជន​គេ​ដាក់​ការសង្ស័យថា ជា​របស់​លោក​ធំ​ណាមួយ​នៅ​ពីក្រោយ​ខ្នង​ហើយ​បានជា​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ។

​ជាក់ស្ដែង​នៅ​ថ្ងៃទី 29 ខែតុលា​ឆ្នាំ 2023 ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឆ្នោត​ឡូតូ ជល់​មាន់​និង​បៀ​រកា​រ៉ា​ត បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ onljne ខុស​ច្បាប់​ទាំងនេះ ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប !​។ ប្រជាពលរដ្ឋ​និង​មហាជន​សង្ស័យ​ថា​ត្រូវ​ថ្នាំ​សណ្ដំ​អ្វី​មួយ​ទេ​ដឹង ! បាន​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​ស្រវាំងភ្នែក មើល​មិន​ឃើញ​ពី​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល និង​បទបញ្ជា​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​នោះ ។

​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើក​លេង​ដំណើរការ​តាម​ប្រព័ន្ធ​អន​ឡា​ញ online នៅក្នុង​ភូមិ​ឃុំ​ខាងលើនេះ ឃើញថា បើក​លេង​បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​មហាជន​រស់​នៅ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​បញ្ហា​សុវត្ថិភាព​គ្រួសារ​ខ្លាច​ប្ដី និង​កូន​ពួកគាត់​មាន​ការ​ផុងខ្លួន​និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​ជា​ដើមចម​កើតមាន​អំពើ​ហិង្សា ។ ម្យ៉ាងទៀត ខ្លាច​កើត​នៅ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ ដូច​ជា​ចោរលួច​ចោរប្លន់​ចោរ​គាស់​ផ្ទះ​ចោរឆក់​វា​ដើម​។​

​ប្រជាពលរដ្ឋ និង​មហាជន​សូម​សំណូមពរ​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល លោក​ឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូមមេត្តា​ជួយ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ចំពោះ​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឆ្នោត​ឡូតូ ជល់​មាន់​និង​បៀ​រកា​រ៉ាត់​មួយកន្លែង​នៅ​នេះ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្ពាន​ដើម​លាប ក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ខាងលើនេះ​ផង​ទាន ។​

​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​របប​សារព័ត៌មាន​ក្នុង​ន័យ​ស្ថាប​នា​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​អង្គភាព​យើងខ្ញុំ​ពុំ​មាន​ការ​ញុះញង់​ទៅលើ​ស្ថាប័ន​មួយ​ណា​ឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ