ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ម្សិលមិញ មាន កម្មការិនីរោងចក្រម្នាក់ យកបន្តោងខ្សែកស្ពាន់ស្រោបប្លាកទីន ទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចផ្សារព្រះប្រសប់ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុសអាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំ នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ វ៉ិន សុគុណ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ជនរងគ្រោះបាត់បង់ប្រាក់៥២០.០០០៛(រកឃើញវិញ)វត្ថុតាងចាប់យក ៖ បន្តោងខ្សែករូបសឹង្ហពណ៌លឿង១ មានដាំត្បូងពណ៌សច្រើនគ្រាប់ (បន្តោងស្ពាន់ស្រោបប្លាកទីន របស់ជនសង្ស័យ)។ ប្រាក់រៀល៥២០.០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)។សភាពរឿងហេតុ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៥នាទី ជនសង្ស័យបានយកបន្តោងខ្សែករូបសឹង្ហ០១ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០៛ ពេលនោះជនរងគ្រោះបានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ រួចដើរចេញទៅបាត់ពេលនោះជនរងគ្រោះ មានការសង្ស័យយកបន្តោង ខ្សែកនោះ មកដុះមើល ក៏ចេញសាច់ស្ពាន់ទើបដឹងថាចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា ជិះម៉ូតូមកឃើញជនសង្ស័យ នៅហ្គារ៉ាសសាំងគល់ស្ពានព្រែកតាមាក់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បី បន្តអនុវត្តតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ