រាជធានីភ្នំពេញ៖នាវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយបានឆាបឆេះក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែត អីភែរឹល (ខេមបូឌា) កូអិលធីឌី បណ្តាលឲ្យកម្មករកម្មការនីភ័យរត់ចែកជើងគ្នាសំណាងល្អមិនរាលដាលធំដុំ។ហេតុការនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមការបញ្ជាក់ពីបងប្អូនកម្មករកម្មការិនីធ្វើការនៅក្នុងរោងចក្រខាងលើបានអោយដឹងថា៖មូលហេតុដែលនាំអោយកើតមានអគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីoffice ហើយក៏មានផ្សែងក្មួលខ្មាញ់ចេញពីបន្ទប់នោះធ្វើអោយកម្មកកម្មការនីភ័យស្លន់ស្លោរត់ចែកជើងគ្នាតែម្តង។ប្រភពដដែលបានបន្តថា ក្រោយមកអាជ្ញាធរសង្កាត់ នឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អក ចុះទៅទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន្ត ដោយនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបអគ្គីនោះរលត់ទៅវិញនៅម៉ោង០២នឹង១០នាទីរសៀលថ្ងៃខែឆ្នាំដដែល ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ។ជុំវិញករណីខាងលើករណីខាងលើសមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃការខូចខាតអស់ប៉ុន្មាននៅឡើយទេ។ប៉ុន្តែកម្មកកម្មការនី ដែលបំរើការនៅក្នុងរោងចក្រនោះ ត្រូវបានថៅកែអោយឈប់សម្រាកត្រលប់ទៅផ្ទះវិញសិនរងចាំខាងរោងចក្ររៀបចំកន្លែងដែលឆេះនោះរួចរាល់ ទើបអោយកម្មកកម្មការនីចូលធ្វើការជាធម្មតាវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ