ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទសិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក សេង សេរីបុត្រ អភិបាលរងខេត្ត។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក-លោកស្រីស្នងការរង អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយក-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង៨ លោកមេបញ្ជាការ-មេបញ្ជាការរងវរៈសេនាតូច ៦០១ និងលោកនាយប៉ុស្តិ៍ទាំង៩៣ ប៉ុស្តិ៍សរុបចំនួន២៩៣នាក់។
មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវផ្ទេររភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមានចំនួន១២៧នាក់រួមមាន៖
-ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន២៣នាក់។
-បំពាក់ឋានន្តរស័ក្តិចំនួន១០៥នាក់ មាន:
-ថ្នាក់វរសេនីយ៍ទោ ចំនួន១២នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន៣៣នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន១៥នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន២២នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៤នាក់
-និងថ្នាក់ព្រិន្ទបាលឯក ចំនួន០៩នាក់៕