ហ្សាការតា៖ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់១,២០៣នាក់ហើយ។នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ី ដែលទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ីបន្តថា:នៅថ្ងៃចន្ទនេះដែររដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំដោយគ្រោះធម្មជាតិខាងលើ។សូមបញ្ជាក់ដែរថា:អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខាចាំបាច់ផ្សេងៗទៅកាន់កោះ Sulawei ស្របពេលដែលចំនួនមនុស្សបាត់បង់ជីវិត បានបន្តកើនឡើងថែមទៀត ននារយៈពេល០៣ថ្ងៃនេះ ក្រោយការវាយប្រហារពីរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ។ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុងTom Lembong បានឲ្យដឹងដែរថា:ប្រធានាធិបតីឥណ្ឌូណេស៊ីី ដែលបានចុះទៅកាន់តំបន់រងគ្រោះដោយផ្ទាល់ កាលពីម្សិលមិញបានអនុញ្ញាតឲ្យបើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ